ជាខេត្តមានវ័យចំណាស់ជាងគេ ក្នុងចំណោមខេត្តក្រុងទាំង ២៥ ទូទាំងប្រទេស តាកែវ បានបង្កប់នូវប្រវត្តិសាស្ត្រដ៏យូរលង់យ៉ាងច្រើន ពិសេសទាក់ទងនឹងសម័យអាណាចក្រភ្នំ និងសម័យចេនឡា ដោយមានប្រាសាទបុរាណរហូតដល់៣៤ប្រាសាទ។ តំបន់ទាំងអស់នេះហើយ ដែលកំពុងបង្អួត និងទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តជាហូរហែ។
នេះគឺជាតំបន់ទាក់ទាញ៧ អ្នកទេសចរជាតិ និងអន្តរជាតិចង់ទៅកម្សាន្ត៖
-ទេសភាពប្រាសាទភ្នំជីសូរ ស្ថិតនៅក្នុង ស្រុកសំរោង
-ប្រាសាទតាព្រហ្ម ស្ថិតនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី
(រមណីយដ្ឋានទន្លេបាទី)
-សួនសត្វភ្នំតាម៉ៅ ស្រុកបាទី
-ប្រាសាទភ្នំដា ស្ថិតនៅភូមិព្រែកតាផូ ឃុំគោកធ្លក ស្រុកអង្គរបូរី
-ព្រះអង្គធំ ភ្នំជីតាពេជ្រ ស្រុកគីរីវង់
-ទឹកជ្រោះផ្អោក ស្ថិតនៅឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់
-ទេសភាពបឹងដូនកែវ
(បង្កងខេត្តតាកែវ)
អត្ថបទ៖មៃ សុខលីម
ប្រភព&រូបភាព takeoprovince.com/sabay
0 comments:
Post a Comment